គោលការណ៍ Cookie

គោលការណ៍ Cookie

 

  1.         ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) មានប្រអប់សំបុត្រលេខ 1108 ដែលមានអាស័យដ្ឋាននៅ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (តទៅហៅកាត់ថា “ក្រុមហ៊ុនហ៊ិននីគែន” ឬ “យើង” ឬ “ពួកយើង”) ប្រើប្រាស់បច្ចេកវិទ្យា cookies ដើម្បីឱ្យលោកអ្នកទទួលបាននូវបទពិសោធន៍កាន់តែប្រសើរលើប្រព័ន្ធអនឡាញ។ យើងគឺជាផ្នែកមួយនៃក្រុមហ៊ុន ហ៊ិននីគែនគ្រុប។ ដើម្បីអាចប្រើបា្រស់ វេបសាយរបស់Tiger Beer® ឲ្យបានពេញលេញ (តទៅហៅថា “វេបសាយ”) កុំព្យូទ័រ ថេប្លេត ឬទូរស័ព្ទរបស់អ្នក ចាំបាច់ត្រូវយល់ព្រមក្នុងការប្រើប្រាស់ cookies។ យើងគិតថា វាជាចំណុចសំខាន់ដែលអ្នកគួរតែដឹងអំពីបច្ចេកវិទ្យា cookies ដែលវេបសាយរបស់យើងបានប្រើប្រាស់ និងប្រើក្នុងគោលបំណងអ្វី។ បែបនេះនឹងជួយការពារឯកជនភាពរបស់អ្នក និងផ្ដល់ឱ្យអ្នកនូវបទពិសោធដ៏ល្អបំផុតលើប្រព័ន្ធអនឡាញ។

 

តើ Cookie គឺជាអ្វី?

 

  1.        Cookies ជាឯកសារដែលមានផ្ទុកនូវព័ត៌មានមួយចំនួនដែលអ្នកបានទាញយក និងរក្សាទុកនៅលើឧបករណ៍ដែលអ្នកប្រើប្រាស់ ឧទាហរណ៍ កុំព្យូទ័រ (ឬឧបករណ៍ប្រើប្រាស់ អ៊ីនធឺណិតដទៃទៀតដូចជា ទូរស័ព្ទដៃ ឬថេប្លេត)។ ក្រុមហ៊ុនហ៊ិននីគែន ប្រើប្រាស់បច្ចេកវិទ្យាស្រដៀងនេះដែរដូចជា ភិចស៊ែល បច្ចេកវិទ្យាតាមដានសកម្មភាពលើវេបសាយ និងស្នាមម្រាមដៃដែលប្រើលើឧបករណ៍។ ជារួម បច្ចេកវិទ្យាទាំងនេះនឹងត្រូវបានរួមបញ្ចូលគ្នា និងតទៅត្រូវបានហៅកាត់ថា “ខូគី” ។

           គោលការណ៍ Cookie នេះនឹងផ្ដល់ឱ្យអ្នកនូវព័ត៌មានអំពីមូលហេតុ ក្នុងការប្រើប្រាស់ cookies របស់យើង។ គោលការណ៍ឯកជនភាពរបស់យើង មានរៀបរាប់លម្អិតអំពីទិន្នន័យផ្ទាល់ខ្លួនដែលយើងប្រមូល និងរបៀបដែលយើងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនទាំងនោះ។

 

Cookies ដែលត្រូវបានប្រើប្រាស់នៅលើវេបសាយ

 

  1.        ការចុច ‘យល់ព្រម’ នៅលើផ្ទាំង cookie បញ្ជាក់ថាអ្នកបានយល់ព្រមជាមួយ ក្រុមហ៊ុន ហ៊ិននីគែន ឱ្យប្រើប្រាស់ និងឬ អានcookies។ ក្រុមហ៊ុន ហ៊ិននីគែន ប្រើប្រាស់ប្រភេទ cookies ផ្សេងៗគ្នារួមមាន៖ ១.មុខងាររបស់ Cookies ២. Cookiesវិភាគ ៣. Cookies ផ្សព្វផ្សាយពាណិជ្ជកម្ម ។ Cookies ខ្លះជាប្រភេទប្រើប្រាស់មួយពេលៗ ដែលត្រូវបានប្រើបណ្ដោះអាសន្ន និងអនុញ្ញាតឱ្យពួកយើងផ្សារភ្ជាប់សកម្មភាពរបស់អ្នកនៅលើប្រូសឺ (browser)។ Cookies បណ្ដោះអាសន្ននេះនឹងត្រូវលុបវិញ នៅពេលដែលអ្នកបិទប្រូសឺ (browser)។ ចំណែក Cookies ផ្សេងទៀតជា cookies អចិន្ត្រៃយ៍ដែលនៅតែមាននៅលើឧបករណ៍របស់អ្នកក្នុងរយៈពេលជាក់លាក់ណាមួយដែលបានកំណត់នៅក្នុង cookie។ វេបសាយរបស់យើងប្រើប្រាស់ cookies ក្នុងគោលបំណងដូចខាងក្រោម៖

• មុខងាររបស់ Cookies

       មុខងាររបស់Cookies គឺចាំបាច់ និងជួយបង្ហាញទិសដៅដល់អ្នក នៅលើវេបសាយ។ ពួកវាជួយផ្ដល់ភាពងាយស្រួលដល់អ្នកចូលមកទស្សនាវេបសាយរបស់យើង។ Cookies ទាំងនេះនឹងធ្វើឱ្យប្រាកដថាអ្នកមានអាយុគ្រប់គ្រាន់អាចចូលប្រើប្រាស់វេបសាយបាន ហើយវានឹងរក្សាទុកកំណត់ត្រានេះគ្រប់ជំហានមុននឹងអ្នកចាកចេញពីវេបសាយ។ ខូគី ទាំងនេះក៏ជួយដល់ការការពារសុវត្ថិភាពរបស់វេបសាយ និងការដំណើរការផ្សេងទៀត។

 

• Cookies វិភាគ

       Cookies វិភាគ ជួយឱ្យពួកយើងយល់ពីអាកប្បកិរិយារបស់អ្នកទស្សនា និងការប្រើប្រាស់វេបសាយជារួម។ ឧទាហរណ៍ យើងអាចប្រើប្រាស់ cookies ទាំងនេះដើម្បីទទួលបានព័ត៌មានលម្អិតពីរបៀបដែលអ្នកទស្សនាប្រើប្រាស់វេបសាយរបស់យើង។ នេះមានន័យថា យើងអាចស្វែងយល់បានថាអ្វីដែលដំណើរការ និងអ្វីដែលមិនដំណើរការ ព្រោះវាជួយឱ្យយើងបន្តអភិវឌ្ឍវេបសាយរបស់ពួកយើង និងថ្លឹងថ្លែងពីប្រសិទ្ធភាពនៃការផ្សព្វផ្សាយពាណិជ្ជកម្ម និងការធ្វើទំនាក់ទំនងរបស់ពួកយើង។

 

• Cookies ផ្សព្វផ្សាយពាណិជ្ជកម្ម

       Cookies ផ្សព្វផ្សាយពាណិជ្ជកម្មនឹងចងចាំពីផលិតផលនិងទំព័រដែលអ្នកចូលចិត្ត និងលក្ខខណៈទូទៅដែលអ្នកបានចូលមកទស្សនាវេបសាយ។ យើងព្យាយាមផ្ដល់ឱ្យអ្នកនូវការផ្សាយពាណិជ្ជកម្មដែលទាក់ទងនឹងអ្នក ព្រមទាំងចំណង់ចំណូលចិត្តរបស់អ្នកនៅលើប្រព័ន្ធអនឡាញ ដោយផ្អែកលើ ការចូលទស្សនា និងការប្រើប្រាស់វេបសាយរបស់យើង រួមទាំងនៅលើវេបសាយរបស់ភាគីទី”៣” ។ ផ្អែកលើចំណង់ចំណូលចិត្តទាំងនេះ យើងបង្កើតបាននូវព័ត៌មានរបស់ក្រុមអតិថិជន និងអាចបង្កើតជាមាតិកា ព្រមទាំងការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើវេបសាយរបស់យើងសម្រាប់ក្រុមអតិថិជនផ្សេងទៀត។ ភាគីទី”៣” ដែលដាក់ cookies តាមរយៈវេបសាយរបស់យើងអាចព្យាយាមស្វែងយល់ពីចំណង់ចំណូលចិត្តរបស់អ្នកតាមរយៈវិធីនេះដែរ ហើយព័ត៌មាននេះក៏ត្រូវបានប្រើប្រាស់ដើម្បីដាក់បង្ហាញអ្នកនូវមាតិកា ឬការផ្សព្វផ្សាយពាណិជ្ជកម្មដែលទំនងជាសមស្របតាមចំណូលចិត្តរបស់អ្នកនៅលើវេបសាយផ្សេងទៀត ក្រៅពីវេបសាយរបស់ក្រុមហ៊ុនហ៊ិននីគែន។ ក្នុងករណីនេះ ព័ត៌មានអំពីវេបសាយថ្មីៗចុងក្រោយដែលអ្នកបានបើក នឹងត្រូវភ្ជាប់គ្នាជាមួយនឹងព័ត៌មានពីមុនៗអំពីការចូលទស្សនា ជាមួយនឹងវេបសាយផ្សេងៗ ក្រៅពីវេបសាយរបស់យើង។ Cookies ផ្សព្វផ្សាយពាណិជ្ជកម្មនេះក៏ត្រូវបានប្រើប្រាស់ដើម្បីកំណត់ចំនួនដងដែលអ្នកត្រូវឃើញផ្ទាំងផ្សាយពាណិជ្ជកម្ម និងដើម្បីវាស់វែងពីប្រសិទ្ធភាពរបស់ការផ្សព្វផ្សាយពាណិជ្ជកម្មនោះដែរ។

       ទោះបីជា cookies ផ្សព្វផ្សាយពាណិជ្ជកម្មមិនត្រូវបានប្រើក៏ដោយ សូមចំណាំថាអ្នកនឹងនៅតែឃើញការផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗនៅលើវេបសាយរបស់យើងដដែល ប៉ុន្តែ ការផ្សព្វផ្សាយពាណិជ្ជកម្មទាំងនេះនឹងមិនត្រូវបានកំណត់ទៅតាមចំណង់ចំណូលចិត្តរបស់អ្នកនោះទេ។ ជាឧទាហរណ៍ ការផ្សព្វផ្សាយពាណិជ្ជកម្មទាំងនេះអាច ត្រូវបានកែប្រែអាស្រ័យលើមាតិកានៃវេបសាយរបស់យើង។ អ្នកអាចប្រៀបធៀបប្រភេទនៃការផ្សព្វផ្សាយពាណិជ្ជកម្មលើអ៊ីនធឺណិតតាមមាតិកាពាក់ព័ន្ធ ជាមួយនឹងការផ្សព្វផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍។ និយាយឱ្យងាយយល់គឺ បើអ្នកមើលកម្មវិធីធ្វើម្ហូបនៅលើទូរទស្សន៍ អ្នកនឹងឃើញការផ្សាយពាណិជ្ជកម្មអំពីសម្ភារៈធ្វើម្ហូបអំឡុងពេលកម្មវិធីនោះសម្រាក។

       បណ្ដាញសង្គមភាគីទី”៣” (ដូចជា បណ្ដាញសង្គមហ្វេសប៊ុក, យូធូប, Twitter, LinkedIn) ក៏អាចដាក់ cookies បានដែរ។ វាអាចជួយឱ្យអ្នកចែករំលែកមាតិការបស់វេបសាយទៅលើបណ្ដាញសង្គមរបស់អ្នក។ ភាគីទី “៣” ទាំងនេះ អាចប្រើ ខូគី សម្រាប់គោលបំណងផ្ទាល់ខ្លួនរបស់ពួកគេ។ ក្រុមហ៊ុន ហ៊ិននីគែន ពុំមានឥទ្ធិពលទៅលើវិធីសាស្រ្តដែលបណ្ដាញសង្គមទាំងនោះប្រើប្រាស់ទិន្នន័យរបស់អ្នកឡើយ។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងទៅនឹង cookies ដែលកំណត់ដោយបណ្ដាញសង្គម សូមអានពីគោលការណ៍ cookies របស់ពួកគេដោយខ្លួនឯង។

 

ការចែកចាយទិន្នន័យ

 

  1.        ក្នុងនាមជាអាជីវកម្មលំដាប់សកលលោក យើងចែកចាយទិន្នន័យដែលយើងទទួលបានតាមរយៈ cookies ទៅកាន់សាខា និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ហ៊ិននីគែន គ្រុបសម្រាប់ ការវិភាគជារួម ដោយនៅក្នុងគោលបំណងនៃការប្រតិបត្តិការ និងការកំណត់គោលដៅសម្រាប់នៅក្នុង គោលបំណងធ្វើទីផ្សារ ដូចជាការធ្វើទីផ្សារដោយផ្ទាល់ ការបង្កើតទស្សនិកជនដែលជាអតិថិជន ឬ ទស្សនិកជនដែលយើងគិតថាអាចចាប់អារម្មណ៍ផលិតផលរបស់យើង (ដែលត្រូវបានអនុញ្ញាតដោយច្បាប់) និងការបង្កើនព័ត៌មានអំពីអតិថិជនដែលយើងមានស្រាប់ជាដើម។ យើងនឹងចែករំលែកពីព័ត៌មានទាំងនេះ នៅពេលដែលយើងអនុញ្ញាតឱ្យធ្វើទៅបានដោយស្របច្បាប់ប៉ុណ្ណោះ។ នេះមានន័យថាយើងនឹងស្នើសុំការយល់ព្រមជាមុនសិនសម្រាប់ការចែកចាយ “ទិន្នន័យ cookie” ឬ សម្រាប់ក្រុមហ៊ុនដែលជាសាខា និងជាបុត្រសម្ព័ន្ធរបស់ ហ៊ិននីគែនគ្រុប ប្រសិនបើច្បាប់តម្រូវ។

 

ការកំណត់ស្ដីពីការគ្រប់គ្រង cookies របស់អ្នក

 

  1.        យើងនឹងសុំការយល់ព្រមពីអ្នក ក្នុងការប្រើប្រាស់ cookies ឬដើម្បីដាក់ចំណង់ចំណូលចិត្តរបស់អ្នកទាក់ទងទៅនឹងប្រភេទនៃ cookies ដោយគ្រាន់តែចុចលើតំណ “ការកំណត់ Cookies/ការកំណត់ចំណង់ចំណូលចិត្ត” ដែលមាននៅលើវេបសាយរបស់យើង។ មធ្យោបាយនេះក៏អាចឱ្យអ្នកដកការយល់ព្រមពីយើងវិញ នៅពេលក្រោយបានដែរ។ តំណភ្ជាប់នេះ មានការរៀបរាប់អំពី cookies វិភាគ និង cookies ផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់។

           សូមជម្រាបថា ក្រុមហ៊ុនហ៊ិននីគែន ពុំមានប្រើប្រាស់ដំណោះស្រាយបច្ចេកទេស ដែលអាចឱ្យពួកយើងឆ្លើយតបចំពោះសញ្ញា “កុំតាមដាន” ដែលមានលើប្រូសឺ(Browser) របស់អ្នកនោះទេ។ ក្រៅពីការប្រើប្រាស់ “ការកំណត់ Cookies/ការកំណត់ចំណង់ចំណូលចិត្ត” នៅលើវេបសាយរបស់យើង អ្នកអាចគ្រប់គ្រងការកំណត់ cookie នៅលើការកំណត់របស់ប្រូសឺ (browser) បានគ្រប់ពេល។ សូមជម្រាបថាមុខងារកំណត់របស់ប្រូសឺ (browser អាចនឹងមិនផ្ដល់នូវសេរីភាពនៃការប្រើប្រាស់ពេញលេញដូចជា “ការកំណត់ Cookies/ការកំណត់ចំណង់ចំណូលចិត្ត” នៅលើវេបសាយរបស់យើងនោះទេ។ បើសិនជាអ្នកបានបិទមុខងារ cookies នៅលើប្រូសឺ (browser) របស់អ្នក នោះផ្នែក ឬមុខងារខ្លះៗនៃវេបសាយរបស់យើងអាចនឹងមិនដំណើរការ ព្រោះប្រូសឺ (browser) របស់អ្នករារាំងមិនឱ្យពួកយើងដាក់នូវ cookies មុខងារមួយចំនួនដែលចាំបាច់។ ដូច្នេះហើយ ទើបយើងណែនាំឱ្យអ្នកប្រើប្រាស់ការកំណត់ cookies នៅលើវិបសាយរបស់យើង ជាជាងការបិទ cookies គ្រប់ប្រភេទនៅលើវេបប្រូសឺ (web browser) របស់អ្នក។

 

កំណត់ចំណាំចុងក្រោយ

 

  1.        យើងនឹងព្យាយាមពិនិត្យ និង ធ្វើបច្ចុប្បន្នភាព គោលការណ៍ Cookie ឱ្យបានញឹកញាប់។ ក្នុងករណីមានការកែប្រែចំណុចណាមួយនៃគោលការណ៍ Cookie នេះ យើងនឹងបង្ហោះនៅលើទំព័រនៃវេបសាយរបស់យើង និងតាមមធ្យោបាយដែលអាចទៅរួចដើម្បីទាក់ទងទៅកាន់អ្នក។ អ្នកអាចពិនិត្យមើលគេហទំព័រនេះសម្រាប់ការកែប្រែចុងក្រោយបំផុត ផងដែរ។

           បើសិនជាអ្នកមានសំណួរបន្ថែម និង/ឬ មតិយោបល់ផ្សេងៗ សូមទាក់ទងមកពួកយើងតាមរយៈទម្រង់អេឡិចត្រូនិចនេះ ជាមួយនឹងសំណើទិន្នន័យឯកជនភាព។

           គោលការណ៍ Cookie ត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០