គោលការណ៍ Cookie
- ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) មានប្រអប់សំបុត្រលេខ 1108 ដែលមានអាស័យដ្ឋាននៅ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (តទៅហៅកាត់ថា “ក្រុមហ៊ុនហ៊ិននីគែន” ឬ “យើង” ឬ “ពួកយើង”) ប្រើប្រាស់បច្ចេកវិទ្យា cookies ដើម្បីឱ្យលោកអ្នកទទួលបាននូវបទពិសោធន៍កាន់តែប្រសើរលើប្រព័ន្ធអនឡាញ។ យើងគឺជាផ្នែកមួយនៃក្រុមហ៊ុន ហ៊ិននីគែនគ្រុប។ ដើម្បីអាចប្រើបា្រស់ វេបសាយរបស់Tiger Beer® ឲ្យបានពេញលេញ (តទៅហៅថា “វេបសាយ”) កុំព្យូទ័រ ថេប្លេត ឬទូរស័ព្ទរបស់អ្នក ចាំបាច់ត្រូវយល់ព្រមក្នុងការប្រើប្រាស់ cookies។ យើងគិតថា វាជាចំណុចសំខាន់ដែលអ្នកគួរតែដឹងអំពីបច្ចេកវិទ្យា cookies ដែលវេបសាយរបស់យើងបានប្រើប្រាស់ និងប្រើក្នុងគោលបំណងអ្វី។ បែបនេះនឹងជួយការពារឯកជនភាពរបស់អ្នក និងផ្ដល់ឱ្យអ្នកនូវបទពិសោធដ៏ល្អបំផុតលើប្រព័ន្ធអនឡាញ។
តើ Cookie គឺជាអ្វី?
-
Cookies ជាឯកសារដែលមានផ្ទុកនូវព័ត៌មានមួយចំនួនដែលអ្នកបានទាញយក និងរក្សាទុកនៅលើឧបករណ៍ដែលអ្នកប្រើប្រាស់ ឧទាហរណ៍ កុំព្យូទ័រ (ឬឧបករណ៍ប្រើប្រាស់ អ៊ីនធឺណិតដទៃទៀតដូចជា ទូរស័ព្ទដៃ ឬថេប្លេត)។ ក្រុមហ៊ុនហ៊ិននីគែន ប្រើប្រាស់បច្ចេកវិទ្យាស្រដៀងនេះដែរដូចជា ភិចស៊ែល បច្ចេកវិទ្យាតាមដានសកម្មភាពលើវេបសាយ និងស្នាមម្រាមដៃដែលប្រើលើឧបករណ៍។ ជារួម បច្ចេកវិទ្យាទាំងនេះនឹងត្រូវបានរួមបញ្ចូលគ្នា និងតទៅត្រូវបានហៅកាត់ថា “ខូគី” ។
គោលការណ៍ Cookie នេះនឹងផ្ដល់ឱ្យអ្នកនូវព័ត៌មានអំពីមូលហេតុ ក្នុងការប្រើប្រាស់ cookies របស់យើង។ គោលការណ៍ឯកជនភាពរបស់យើង មានរៀបរាប់លម្អិតអំពីទិន្នន័យផ្ទាល់ខ្លួនដែលយើងប្រមូល និងរបៀបដែលយើងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនទាំងនោះ។
Cookies ដែលត្រូវបានប្រើប្រាស់នៅលើវេបសាយ
-
ការចុច ‘យល់ព្រម’ នៅលើផ្ទាំង cookie បញ្ជាក់ថាអ្នកបានយល់ព្រមជាមួយ ក្រុមហ៊ុន ហ៊ិននីគែន ឱ្យប្រើប្រាស់ និងឬ អានcookies។ ក្រុមហ៊ុន ហ៊ិននីគែន ប្រើប្រាស់ប្រភេទ cookies ផ្សេងៗគ្នារួមមាន៖ ១.មុខងាររបស់ Cookies ២. Cookiesវិភាគ ៣. Cookies ផ្សព្វផ្សាយពាណិជ្ជកម្ម ។ Cookies ខ្លះជាប្រភេទប្រើប្រាស់មួយពេលៗ ដែលត្រូវបានប្រើបណ្ដោះអាសន្ន និងអនុញ្ញាតឱ្យពួកយើងផ្សារភ្ជាប់សកម្មភាពរបស់អ្នកនៅលើប្រូសឺ (browser)។ Cookies បណ្ដោះអាសន្ននេះនឹងត្រូវលុបវិញ នៅពេលដែលអ្នកបិទប្រូសឺ (browser)។ ចំណែក Cookies ផ្សេងទៀតជា cookies អចិន្ត្រៃយ៍ដែលនៅតែមាននៅលើឧបករណ៍របស់អ្នកក្នុងរយៈពេលជាក់លាក់ណាមួយដែលបានកំណត់នៅក្នុង cookie។ វេបសាយរបស់យើងប្រើប្រាស់ cookies ក្នុងគោលបំណងដូចខាងក្រោម៖
• មុខងាររបស់ Cookies
មុខងាររបស់Cookies គឺចាំបាច់ និងជួយបង្ហាញទិសដៅដល់អ្នក នៅលើវេបសាយ។ ពួកវាជួយផ្ដល់ភាពងាយស្រួលដល់អ្នកចូលមកទស្សនាវេបសាយរបស់យើង។ Cookies ទាំងនេះនឹងធ្វើឱ្យប្រាកដថាអ្នកមានអាយុគ្រប់គ្រាន់អាចចូលប្រើប្រាស់វេបសាយបាន ហើយវានឹងរក្សាទុកកំណត់ត្រានេះគ្រប់ជំហានមុននឹងអ្នកចាកចេញពីវេបសាយ។ ខូគី ទាំងនេះក៏ជួយដល់ការការពារសុវត្ថិភាពរបស់វេបសាយ និងការដំណើរការផ្សេងទៀត។
• Cookies វិភាគ
Cookies វិភាគ ជួយឱ្យពួកយើងយល់ពីអាកប្បកិរិយារបស់អ្នកទស្សនា និងការប្រើប្រាស់វេបសាយជារួម។ ឧទាហរណ៍ យើងអាចប្រើប្រាស់ cookies ទាំងនេះដើម្បីទទួលបានព័ត៌មានលម្អិតពីរបៀបដែលអ្នកទស្សនាប្រើប្រាស់វេបសាយរបស់យើង។ នេះមានន័យថា យើងអាចស្វែងយល់បានថាអ្វីដែលដំណើរការ និងអ្វីដែលមិនដំណើរការ ព្រោះវាជួយឱ្យយើងបន្តអភិវឌ្ឍវេបសាយរបស់ពួកយើង និងថ្លឹងថ្លែងពីប្រសិទ្ធភាពនៃការផ្សព្វផ្សាយពាណិជ្ជកម្ម និងការធ្វើទំនាក់ទំនងរបស់ពួកយើង។
• Cookies ផ្សព្វផ្សាយពាណិជ្ជកម្ម
Cookies ផ្សព្វផ្សាយពាណិជ្ជកម្មនឹងចងចាំពីផលិតផលនិងទំព័រដែលអ្នកចូលចិត្ត និងលក្ខខណៈទូទៅដែលអ្នកបានចូលមកទស្សនាវេបសាយ។ យើងព្យាយាមផ្ដល់ឱ្យអ្នកនូវការផ្សាយពាណិជ្ជកម្មដែលទាក់ទងនឹងអ្នក ព្រមទាំងចំណង់ចំណូលចិត្តរបស់អ្នកនៅលើប្រព័ន្ធអនឡាញ ដោយផ្អែកលើ ការចូលទស្សនា និងការប្រើប្រាស់វេបសាយរបស់យើង រួមទាំងនៅលើវេបសាយរបស់ភាគីទី”៣” ។ ផ្អែកលើចំណង់ចំណូលចិត្តទាំងនេះ យើងបង្កើតបាននូវព័ត៌មានរបស់ក្រុមអតិថិជន និងអាចបង្កើតជាមាតិកា ព្រមទាំងការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើវេបសាយរបស់យើងសម្រាប់ក្រុមអតិថិជនផ្សេងទៀត។ ភាគីទី”៣” ដែលដាក់ cookies តាមរយៈវេបសាយរបស់យើងអាចព្យាយាមស្វែងយល់ពីចំណង់ចំណូលចិត្តរបស់អ្នកតាមរយៈវិធីនេះដែរ ហើយព័ត៌មាននេះក៏ត្រូវបានប្រើប្រាស់ដើម្បីដាក់បង្ហាញអ្នកនូវមាតិកា ឬការផ្សព្វផ្សាយពាណិជ្ជកម្មដែលទំនងជាសមស្របតាមចំណូលចិត្តរបស់អ្នកនៅលើវេបសាយផ្សេងទៀត ក្រៅពីវេបសាយរបស់ក្រុមហ៊ុនហ៊ិននីគែន។ ក្នុងករណីនេះ ព័ត៌មានអំពីវេបសាយថ្មីៗចុងក្រោយដែលអ្នកបានបើក នឹងត្រូវភ្ជាប់គ្នាជាមួយនឹងព័ត៌មានពីមុនៗអំពីការចូលទស្សនា ជាមួយនឹងវេបសាយផ្សេងៗ ក្រៅពីវេបសាយរបស់យើង។ Cookies ផ្សព្វផ្សាយពាណិជ្ជកម្មនេះក៏ត្រូវបានប្រើប្រាស់ដើម្បីកំណត់ចំនួនដងដែលអ្នកត្រូវឃើញផ្ទាំងផ្សាយពាណិជ្ជកម្ម និងដើម្បីវាស់វែងពីប្រសិទ្ធភាពរបស់ការផ្សព្វផ្សាយពាណិជ្ជកម្មនោះដែរ។
ទោះបីជា cookies ផ្សព្វផ្សាយពាណិជ្ជកម្មមិនត្រូវបានប្រើក៏ដោយ សូមចំណាំថាអ្នកនឹងនៅតែឃើញការផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗនៅលើវេបសាយរបស់យើងដដែល ប៉ុន្តែ ការផ្សព្វផ្សាយពាណិជ្ជកម្មទាំងនេះនឹងមិនត្រូវបានកំណត់ទៅតាមចំណង់ចំណូលចិត្តរបស់អ្នកនោះទេ។ ជាឧទាហរណ៍ ការផ្សព្វផ្សាយពាណិជ្ជកម្មទាំងនេះអាច ត្រូវបានកែប្រែអាស្រ័យលើមាតិកានៃវេបសាយរបស់យើង។ អ្នកអាចប្រៀបធៀបប្រភេទនៃការផ្សព្វផ្សាយពាណិជ្ជកម្មលើអ៊ីនធឺណិតតាមមាតិកាពាក់ព័ន្ធ ជាមួយនឹងការផ្សព្វផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍។ និយាយឱ្យងាយយល់គឺ បើអ្នកមើលកម្មវិធីធ្វើម្ហូបនៅលើទូរទស្សន៍ អ្នកនឹងឃើញការផ្សាយពាណិជ្ជកម្មអំពីសម្ភារៈធ្វើម្ហូបអំឡុងពេលកម្មវិធីនោះសម្រាក។
បណ្ដាញសង្គមភាគីទី”៣” (ដូចជា បណ្ដាញសង្គមហ្វេសប៊ុក, យូធូប, Twitter, LinkedIn) ក៏អាចដាក់ cookies បានដែរ។ វាអាចជួយឱ្យអ្នកចែករំលែកមាតិការបស់វេបសាយទៅលើបណ្ដាញសង្គមរបស់អ្នក។ ភាគីទី “៣” ទាំងនេះ អាចប្រើ ខូគី សម្រាប់គោលបំណងផ្ទាល់ខ្លួនរបស់ពួកគេ។ ក្រុមហ៊ុន ហ៊ិននីគែន ពុំមានឥទ្ធិពលទៅលើវិធីសាស្រ្តដែលបណ្ដាញសង្គមទាំងនោះប្រើប្រាស់ទិន្នន័យរបស់អ្នកឡើយ។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងទៅនឹង cookies ដែលកំណត់ដោយបណ្ដាញសង្គម សូមអានពីគោលការណ៍ cookies របស់ពួកគេដោយខ្លួនឯង។
ការចែកចាយទិន្នន័យ
-
ក្នុងនាមជាអាជីវកម្មលំដាប់សកលលោក យើងចែកចាយទិន្នន័យដែលយើងទទួលបានតាមរយៈ cookies ទៅកាន់សាខា និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ហ៊ិននីគែន គ្រុបសម្រាប់ ការវិភាគជារួម ដោយនៅក្នុងគោលបំណងនៃការប្រតិបត្តិការ និងការកំណត់គោលដៅសម្រាប់នៅក្នុង គោលបំណងធ្វើទីផ្សារ ដូចជាការធ្វើទីផ្សារដោយផ្ទាល់ ការបង្កើតទស្សនិកជនដែលជាអតិថិជន ឬ ទស្សនិកជនដែលយើងគិតថាអាចចាប់អារម្មណ៍ផលិតផលរបស់យើង (ដែលត្រូវបានអនុញ្ញាតដោយច្បាប់) និងការបង្កើនព័ត៌មានអំពីអតិថិជនដែលយើងមានស្រាប់ជាដើម។ យើងនឹងចែករំលែកពីព័ត៌មានទាំងនេះ នៅពេលដែលយើងអនុញ្ញាតឱ្យធ្វើទៅបានដោយស្របច្បាប់ប៉ុណ្ណោះ។ នេះមានន័យថាយើងនឹងស្នើសុំការយល់ព្រមជាមុនសិនសម្រាប់ការចែកចាយ “ទិន្នន័យ cookie” ឬ សម្រាប់ក្រុមហ៊ុនដែលជាសាខា និងជាបុត្រសម្ព័ន្ធរបស់ ហ៊ិននីគែនគ្រុប ប្រសិនបើច្បាប់តម្រូវ។
ការកំណត់ស្ដីពីការគ្រប់គ្រង cookies របស់អ្នក
-
យើងនឹងសុំការយល់ព្រមពីអ្នក ក្នុងការប្រើប្រាស់ cookies ឬដើម្បីដាក់ចំណង់ចំណូលចិត្តរបស់អ្នកទាក់ទងទៅនឹងប្រភេទនៃ cookies ដោយគ្រាន់តែចុចលើតំណ “ការកំណត់ Cookies/ការកំណត់ចំណង់ចំណូលចិត្ត” ដែលមាននៅលើវេបសាយរបស់យើង។ មធ្យោបាយនេះក៏អាចឱ្យអ្នកដកការយល់ព្រមពីយើងវិញ នៅពេលក្រោយបានដែរ។ តំណភ្ជាប់នេះ មានការរៀបរាប់អំពី cookies វិភាគ និង cookies ផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់។
សូមជម្រាបថា ក្រុមហ៊ុនហ៊ិននីគែន ពុំមានប្រើប្រាស់ដំណោះស្រាយបច្ចេកទេស ដែលអាចឱ្យពួកយើងឆ្លើយតបចំពោះសញ្ញា “កុំតាមដាន” ដែលមានលើប្រូសឺ(Browser) របស់អ្នកនោះទេ។ ក្រៅពីការប្រើប្រាស់ “ការកំណត់ Cookies/ការកំណត់ចំណង់ចំណូលចិត្ត” នៅលើវេបសាយរបស់យើង អ្នកអាចគ្រប់គ្រងការកំណត់ cookie នៅលើការកំណត់របស់ប្រូសឺ (browser) បានគ្រប់ពេល។ សូមជម្រាបថាមុខងារកំណត់របស់ប្រូសឺ (browser អាចនឹងមិនផ្ដល់នូវសេរីភាពនៃការប្រើប្រាស់ពេញលេញដូចជា “ការកំណត់ Cookies/ការកំណត់ចំណង់ចំណូលចិត្ត” នៅលើវេបសាយរបស់យើងនោះទេ។ បើសិនជាអ្នកបានបិទមុខងារ cookies នៅលើប្រូសឺ (browser) របស់អ្នក នោះផ្នែក ឬមុខងារខ្លះៗនៃវេបសាយរបស់យើងអាចនឹងមិនដំណើរការ ព្រោះប្រូសឺ (browser) របស់អ្នករារាំងមិនឱ្យពួកយើងដាក់នូវ cookies មុខងារមួយចំនួនដែលចាំបាច់។ ដូច្នេះហើយ ទើបយើងណែនាំឱ្យអ្នកប្រើប្រាស់ការកំណត់ cookies នៅលើវិបសាយរបស់យើង ជាជាងការបិទ cookies គ្រប់ប្រភេទនៅលើវេបប្រូសឺ (web browser) របស់អ្នក។
កំណត់ចំណាំចុងក្រោយ
-
យើងនឹងព្យាយាមពិនិត្យ និង ធ្វើបច្ចុប្បន្នភាព គោលការណ៍ Cookie ឱ្យបានញឹកញាប់។ ក្នុងករណីមានការកែប្រែចំណុចណាមួយនៃគោលការណ៍ Cookie នេះ យើងនឹងបង្ហោះនៅលើទំព័រនៃវេបសាយរបស់យើង និងតាមមធ្យោបាយដែលអាចទៅរួចដើម្បីទាក់ទងទៅកាន់អ្នក។ អ្នកអាចពិនិត្យមើលគេហទំព័រនេះសម្រាប់ការកែប្រែចុងក្រោយបំផុត ផងដែរ។
បើសិនជាអ្នកមានសំណួរបន្ថែម និង/ឬ មតិយោបល់ផ្សេងៗ សូមទាក់ទងមកពួកយើងតាមរយៈទម្រង់អេឡិចត្រូនិចនេះ ជាមួយនឹងសំណើទិន្នន័យឯកជនភាព។
គោលការណ៍ Cookie ត្រូវបានធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០