គោលការណ៍ឯកជនភាព

គោលការណ៍ឯកជនភាព

Effective Date: 1 March 2019

 

ទិដ្ឋភាពទូទៅ

 

       គោលការណ៍ឯកជនភាពនេះសម្រាប់អនុវត្តនៅលើវេបសាយរបស់ក្រុមហ៊ុន Tiger Beer® ដែលមានតំណភ្ជាប់ https://www.tigerbeer.com/kh (តទៅហៅកាត់ថា”វេបសាយ”) ដែលយើង ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) មានប្រអប់សំបុត្រលេខ 1108 ដែលមានអាស័យដ្ឋាននៅ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា (តទៅហៅកាត់ថា “យើង” ឬ “ពួកយើង”) ប្រមូលទិន្នន័យផ្ទាល់ខ្លួនដែលមានលក្ខណៈជាក់លាក់។ យើងគឺជាផ្នែកមួយនៃក្រុមហ៊ុន ហ៊ិននីគែនគ្រុប។ យើងមានសិទ្ធិគ្រប់គ្រងលើទិន្នន័យផ្ទាល់ខ្លួនដែលត្រូវបានប្រមូល និងប្រើប្រាស់ តាមរយៈវេបសាយនេះ។

 

       សូមអានគោលការណ៍ឯកជនភាពនេះដោយយកចិត្តទុកដាក់ ព្រោះគោលការណ៍នេះគឺជាព័ត៌មានសំខាន់ដែលជួយឱ្យអ្នកយល់ច្បាស់ពីការអនុវត្តរបស់យើងអំពីព័ត៌មានផ្ទាល់ខ្លួនដែលលោកអ្នកផ្ដល់មកឱ្យយើង ឬដែលយើងប្រមូលបាន ឬក្នុងបរិបទរបស់មុខងារវេបសាយ (តទៅហៅកាត់ថា “ទិន្នន័យផ្ទាល់ខ្លួន”)។

 

ទិន្នន័យផ្ទាល់ខ្លួនដែលយើងប្រមូល និងរបៀបដែលយើងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក

 

       លោកអ្នកអាចប្រើប្រាស់មួយផ្នែកធំនៃវេបសាយរបស់ពួកយើងដោយពុំតម្រូវឱ្យផ្ដល់នូវទិន្នន័យផ្ទាល់ខ្លួនមកកាន់យើងនោះទេ។ សម្រាប់សេវាកម្ម និង សកម្មភាពជាក់លាក់មួយចំនួន អ្នកត្រូវផ្ដល់ទិន្នន័យផ្ទាល់ខ្លួនមកឱ្យពួកយើងដើម្បីពួកយើងអាចផ្ដល់នូវសេវាកម្ម ឬផលិតផលសម្រាប់អ្នក ឬដើម្បីអាចឱ្យអ្នកចូលរួមក្នុងសកម្មភាពអ្វីមួយបាន។ ព័ត៌មានស្នើសុំនៅលើវេបសាយមានដាក់សញ្ញាផ្កាយ (*) គឺជាចំណុចចាំបាច់។ បើអ្នកមិនផ្ដល់នូវព័ត៌ដែលពួកយើងស្នើសុំទេ យើងមិនអាចផ្ដល់នូវសេវាកម្ម ឬ ផលិតផលទៅកាន់អ្នក ឬ អ្នកមិនអាចចូលរួមក្នុងសកម្មភាពណាមួយបានឡើយ។ បន្ថែមពីលើព័ត៌មានដែលអ្នកតម្រូវឱ្យផ្ដល់មកកាន់ពួកយើងដើម្បីចូលរួមក្នុងសកម្មភាពនានា យើងក៏ប្រមូលព័ត៌មានជាក់លាក់មួយចំនួននៅពេលដែលអ្នកចូលមកកាន់វេបសាយរបស់ពួកយើងដែរ។

 

• ព័ត៌មានអំពីការចូលមកទស្សនា និង ការប្រើប្រាស់វេបសាយរបស់យើង

       យើងប្រមូលព័ត៌មានជាក់លាក់មួយចំនួននៅពេលអ្នកចូលមកកាន់វេបសាយរបស់យើង រួមមាន អាសយដ្ឋាន IP វេបផេកដែលអ្នកប្រើ ប្រភេទឧបករណ៍ដែលអ្នកប្រើប្រាស់ ប្រូសឺ (browser) និងប្រភេទ អ៊ីនធឺណិតប្រូសឺ (Internet browser) សកម្មភាពនៅលើបណ្ដាញសង្គម (ដូចជា Twitter, LinkedIn, Google, ហ្វេសប៊ុក និង អ៊ីនស្ដាក្រាម) នៅពេលចុចចូល ព្រមទាំងចូលមើល។ ព័ត៌មានអំពីការប្រើប្រាស់របស់អ្នកនៅលើវេបសាយ និង សេវាកម្មរបស់យើង អាចឱ្យពួកយើងបែងចែកប្រភេទអតិថិជនរបស់ពួកយើងបាន ដែលជាអ្នកចូលទស្សនា ឬ អតិថិជនមួយក្រុមដែលមានលក្ខណៈស្រដៀងគ្នា មានដូចជា ក្រុមអាយុ ភេទ ឬក៏តំបន់។ យើងនឹងអាចចាត់អ្នកចូលទៅក្នុងក្រុមអតិថិជនណាមួយរបស់ពួកយើងបាន។ យើងអាចប្រើប្រាស់ក្រុមអតិថិជនដែលបានបែងចែកដើម្បីកំណត់អំពីវេបសាយរបស់ពួកយើង និងដើម្បីជា ឧទាហរណ៍ ប្ដូរលំដាប់លំដោយនៃលទ្ធផលស្វែងរក ឬ ដើម្បីដាក់ឱ្យចំនូវអ្វីដែលអ្នកចង់ឃើញ ប៉ុន្តែក៏ជាមូលហេតុឱ្យយើងបង្កើតមាតិការបស់វេបសាយដែលអាចសមស្របទៅ តាមចំណង់ចំណូលចិត្តរបស់អ្នកផងដែរ។ យើងក៏អាចប្រើប្រាស់ផ្នែកមួយ ដើម្បីបង្ហាញផ្ទាំងពាណិជ្ជកម្មអនឡាញដែលយើងគិតថាអ្នកអាចនឹងចាប់អារម្មណ៍ផងដែរ។

       យើងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួននេះដោយវាចាំបាច់សម្រាប់ផលប្រយោជន៍ស្របច្បាប់របស់ពួកយើង ដើម្បីផ្សព្វផ្សាយផលិតផលនិងសេវាកម្មទៅកាន់អ្នកចូលទស្សនាវេបសាយរបស់យើង ដើម្បីថែរក្សាទំនាក់ទំនងរបស់ម៉ាក និងកិត្តិនាមរបស់ពួកយើង ដើម្បីឱ្យពួកយើងអាចទាក់ទាញអ្នកចូលទស្សនាវេបសាយបន្ថែម និងដើម្បីធ្វើឱ្យអាជីវកម្មកាន់តែរីកចម្រើនដោយការផ្តល់ជូនអ្នកចូលទស្សនាវេបសាយ ជាមួយផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មដែលទាក់ទងនឹងម៉ាករបស់យើង ក៏ដូចជាដើម្បីបង្កើតចំណូលដល់វេបសាយរបស់យើងដូចគ្នា (តាមរយៈពាណិជ្ជកម្មប្រព័ន្ធអនឡាញ)។ យើងនឹងរក្សាទុកនូវទិន្នន័យផ្ទាល់ខ្លួនរបស់អ្នករហូតដល់ ៦ឆ្នាំបន្ទាប់ពីការចូលប្រើប្រាស់ឬទស្សនាវេបសាយរបស់យើងចុងក្រោយបំផុត។ យើងនឹងស្នើសុំការយល់ព្រមជាមុន នៅក្នុងករណីដែលច្បាប់តម្រូវ។

 

• តំហែទាំនិងការបន្ទាន់សម័យនៃវេបសាយរបស់យើង

       ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកនឹងត្រូវបានប្រើប្រាស់សម្រាប់ការវិភាគនៃវេបសាយរបស់យើងដើម្បីដោះស្រាយបញ្ហានៃដំណើរការផងដែរ រួមមាន ការដោះស្រាយបញ្ហា ការវិភាគទិន្នន័យ ការសាកល្បង ការថែរក្សាប្រព័ន្ធ ជាជំនួយ ការធ្វើរបាយការណ៍និងរក្សាទុកទិន្នន័យ ដើម្បីបង្កើនប្រសិទ្ធភាព និងបទពិសោធដល់អ្នកប្រើប្រាស់វេបសាយរបស់ពួកយើង និងដើម្បីការពារវេបសាយរបស់យើងពីបទល្មើសតាមប្រព័ន្ធអ៊ិនធើណិត។ យើងកត់ត្រារាល់ការប្រើប្រាស់ទាំងអស់លើវេបសាយរបស់យើង។

       ការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់ពួកយើងសម្រាប់គោលបំណងទាំងនេះគឺចាំបាច់សម្រាប់ផលចំណេញស្របច្បាប់របស់យើង ហើយព័ត៌មាននឹងត្រូវបានរក្សាទុកក្នុងរយៈពេលអតិបរមា ១៤ ខែ។ ការចូលប្រើប្រាស់វេបសាយរបស់យើងនឹងត្រូវបានលុបចោលអំឡុង ១៤ ខែបន្ទាប់ពីការបង្កើត។

 

• ការប្រើប្រាស់រូបថត និង/ឬ វីដេអូ

       ទិន្នន័យផ្ទាល់ខ្លួនរួមមានរូបថត និង/ឬ វីដេអូដែលត្រូវបានថតនៅទីសាធារណៈ ឬកម្មវិធីឯកជននៅលើបណ្ដាញសង្គម ដោយភ្នាក់ងារទីផ្សារខាងក្រៅ និងខាងក្នុង។ យើងអាចចែកចាយរូបថត និងវីដេអូទាំងនេះនៅលើវេបសាយរបស់យើង ឬប្រើប្រាស់បណ្ដាញសង្គមដើម្បីផ្សព្វផ្សាយផលិតផល និងម៉ាក ដើម្បីការរីកចម្រើនអាជីវកម្មរបស់ពួកយើង។ យើងនឹងសុំយល់ព្រមពីអ្នក ជាមុនក្នុងការប្រើប្រាស់ទិន្នន័យមួយនេះ ស្របទៅតាមការកំណត់ដោយច្បាប់។ យើងនឹងរក្សាទិន្នន័យរយៈពេល ៦ ឆ្នាំចាប់តាំងពីពេលដែលរូបថត ឬវីដេអូត្រូវបានថតមក។

 

• គោលបំណងនៃការធ្វើរបាយការណ៍យុទ្ធសាស្ត្រ ការបង្កើតព័ត៌មានលម្អិតនិងការធ្វើសកម្មភាពទីផ្សារ

       ទិន្នន័យផ្ទាល់ខ្លួនដែលពួកយើងប្រមូល ត្រូវបានប្រើប្រាស់ដើម្បីបង្កើតរបាយការណ៍យុទ្ធសាស្ត្រជារួម ភ្ជាប់ជាមួយព័ត៌មានលម្អិត និងដើម្បីការផ្ញើសារពាណិជ្ជកម្ម និងបង្កើតទីផ្សារផ្ទាល់ខ្លួន (ដូចដែលបានរៀបរាប់នៅក្នុងគោលបំណងខាងលើ) ដែលត្រូវបានប្រើប្រាស់ដើម្បីកំណត់ពីឱកាសសកល និងដើម្បីធ្វើឱ្យម៉ាកអន្តរជាតិ ផលិតផល និងសេវាកម្មរបស់យើងរីកចម្រើន។

យើងប្រើព័ត៌មាននេះដោយសារវាជាផលប្រយោជន៍ស្របច្បាប់របស់ ហ៊ិននីគែនគ្រុបនិងក្រុមហ៊ុនជាសាខា និងជាបុត្រសម្ព័ន្ធទាំងអស់ ដើម្បីកំណត់អត្តសញ្ញាណ និងដើម្បីផ្សព្វផ្សាយ និងធ្វើឱ្យផលិតផលនិងសេវាកម្មរបស់យើងរីកចម្រើនសម្រាប់អតិថិជន និងអ្នកចូលទស្សនាវេបសាយ និងដើម្បីថែរក្សាកិត្តិនាមនិងអ្វីផ្សេងទៀតដែលពាក់ព័ន្ធនឹងម៉ាករបស់យើង។ យើងនឹងរក្សាព័ត៌មាននេះរយៈពេល ៦ ឆ្នាំ។ ដើម្បីតម្រូវតាមច្បាប់ យើងនឹងស្នើសុំការយល់ព្រមពីអ្នកជាមុន។

 

របៀបដែលយើងចែកចាយទិ​ន្នន័យផ្ទាល់ខ្លួនរបស់អ្នក

 

       ក្នុងនាមជាសមាជិកនៃអាជីវកម្មលំដាប់អន្តរជាតិមួយ យើងចែករំលែកទិន្នន័យផ្ទាល់ខ្លួននៅក្នុង ហ៊ិននីគែនគ្រុប និងក្រុមហ៊ុនសាខា និងជាបុត្រសម្ព័ន្ធទាំងអស់ ហើយយើងក៏ទទួលបានទិន្នន័យផ្ទាល់ខ្លួនពីក្រុមហ៊ុនសាខា និងជាបុត្រសម្ព័ន្ធរបស់យើងដូចគ្នាក្នុងហេតុផលវិភាគចំនួនសរុប និងគោលបំណងប្រតិបត្តិការ និងដើម្បីការធ្វើសកម្មភាពទីផ្សារដូចដែលបានចែងក្នុងចំណុចទី ២ នៃគោលការណ៍នេះ។ យើងនឹងចែកចាយ និងទទួលបានទិន្នន័យផ្ទាល់ខ្លួនព្រមទាំង ទិន្នន័យ cookies នៅពេលដែលពួកយើងត្រូវបានអនុញ្ញាតដោយច្បាប់ប៉ុណ្ណោះ។ នេះមានន័យថា អ្នកនឹងត្រូវបានស្នើសុំការយល់ព្រមជាមុន ដែលនេះជាលក្ខខណ្ឌតម្រូវដោយច្បាប់ (ឧទាហរណ៍នៅពេលយើងចែកចាយពីទិន្នន័យរបស់ cookie)។ យើងនឹងអនុវត្តនៅពេលដែលពួកយើងទទួលបានការអនុញ្ញាតពាក់ព័ន្ធនឹងផលប្រយោជន៍ស្របច្បាប់។ គោលការណ៍នេះគឺបង្កើតឡើងក្នុងករណីពួកយើងបង្កើតនិងចែកចាយព័ត៌មានលម្អិតអំពីទីផ្សារ ឬក្រុមអតិថិជនជារួមប៉ុណ្ណោះ។

       យើងអាចនឹងចាំបាច់ត្រូវចែកចាយទិន្នន័យផ្ទាល់ខ្លួនជាមួយនឹងភាគីទី “៣” ដើម្បីឱ្យពួកគេជួយផ្ដល់នូវសេវាកម្ម និងផលិតផលទៅកាន់អ្នក ក៏ដូចជាក្នុងការដំណើរការវេបសាយរបស់យើង។ ភាគទី”៣” របស់យើងរួមមាន៖

i. ក្រុមហ៊ុន ហ៊ិននីគែនគ្រុប ក្នុងគោលបំណងរក្សាទុកទិន្នន័យផ្ទាល់ខ្លួនដែលត្រូវបានដំណើរការតាមរយៈវេបសាយ ដោយសារតែការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យារួម (shared IT systems)

ii. អ្នកផ្គត់ផ្គង់សេវាកម្ម ដែលចាំបាច់ក្នុងការផ្ដល់ឱ្យពួកយើងនូវសេវាកម្មផ្សេងៗ និង សេវាកម្មវិភាគទិន្នន័យ

iii. អ្នកផ្គត់ផ្គង់សេវាកម្មដែលជួយយើងឱ្យរៀបចំយុទ្ធនាការ និងប្រូម៉ូសិនផ្សេងៗ

iv. ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មភាគីទី”១” និងទី “៣”

v. ក្រុមហ៊ុនសារព័ត៌មានក្នុងគោលបំណងធ្វើទីផ្សារ និងស្រាវជ្រាវ

vi. អ្នកផ្គត់ផ្គង់បណ្ដាញសង្គម

vii. ក្រុមហ៊ុន ហ៊ិននីគែនគ្រុប នៅក្នុងដំណាក់កាលណាមួយនៃការរៀបចំស្ថាប័នឡើងវិញ ការរួមបញ្ចូល ការលក់ ក្រុមហ៊ុនចម្រុះ ការផ្ទេរឈ្មោះ ការផ្ទេរកម្មសិទ្ធិ ឬការលក់ផ្សេងៗទៀតដែលជាផ្នែកមួយនៃអាជីវកម្ម ទ្រព្យសម្បត្តិ ឬហ៊ុនរបស់យើង (រួមមានទំនាក់ទំនងជាមួយនឹងការក្ស័យធុន ឬស្ថានភាពប្រហាក់ប្រហែលនេះ)។

viii. ក្នុងករណី ក្រុមហ៊ុន ហ៊ិននីគែន លក់ទ្រព្យសម្បត្តិ ឬភាគហ៊ុនទាំងអស់ ឬផ្នែកខ្លះនៃ ហ៊ិននីគែនគ្រុប ទៅកាន់ក្រុមហ៊ុនដែលបានបញ្ជូនទិន្នន័យផ្ទាល់ខ្លួនទៅកាន់ភាគទី “៣” នោះទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកក៏នឹងត្រូវផ្ដល់ជូនទៅភាគទី “៣” ដែរ។

       ភាគីទាំងនេះអាចស្ថិតក្នុងព្រះរាជាណាចក្រកម្ពុជា ឬក៏កន្លែងផ្សេងទៀតនៅលើពិភពលោក។ នៅពេលដែលទិន្នន័យផ្ទាល់ខ្លួនត្រូវបានរក្សាទុកដោយពួកយើងនៅក្រៅព្រះរាជាណាចក្រកម្ពុជា យើងនឹងធ្វើឱ្យប្រាកដថាពួកយើងបានការពារការបញ្ជូនទិន្នន័យក្នុងកម្រិតគ្រប់គ្រាន់។ យើងតម្រូវឱ្យអ្នកផ្គត់ផ្គង់សេវាកម្មរបស់យើងប្រើប្រាស់ការវាស់វែងដ៏ត្រឹមត្រូវដើម្បីការពារការសម្ងាត់ និងសុវត្ថិភាពនៃទិន្នន័យផ្ទាល់ខ្លួន។

       យើងក៏ត្រូវការផ្ដល់ទិន្នន័យផ្ទាល់ខ្លួនទៅកាន់អង្គភាពអនុវត្តច្បាប់ដើម្បីអនុវត្តតាមកាតព្វកិច្ចស្របច្បាប់ ឬដីការបស់តុលាការ។

 

សុវត្ថិភាពនៃទិន្នន័យផ្ទាល់ខ្លួន

 

       យើងនឹងជ្រើសរើសមធ្យោបាយបច្ចេកវិទ្យាដ៏ត្រឹមត្រូវរួមមាន បច្ចេកទេស, ដោយផ្ទាល់និង តាមរយៈដំណោះស្រាយដែលក្រុមហ៊ុនមានដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនដែលយើងបានប្រមូលតាមរយៈវេបសាយ ពីការប្រើប្រាស់ខុសច្បាប់ ឬជាយថហេតុ ដែលមិនស្របច្បាប់ ឬការបំផ្លាញខុសច្បាប់ ការបាត់បង់ ការក្លែងបន្លំ ការបញ្ចេញ ការទទួលបាន ឬដំណើរការ ស្របទៅតាមច្បាប់និងបទបញ្ញត្តិស្ដីពី សុវត្ថិភាពនៃទិន្នន័យនិងឯកជនភាព។ ទោះជាយ៉ាងណាក៏ដោយ គ្មានវេបសាយណានៅលើអ៊ិនធើណិតអាចមានសុវត្ថិភាព ១០០% ឡើយ ហើយយើងក៏មិនទទួលខុសត្រូវចំពោះការចូលប្រើដោយគ្មានការអនុញ្ញាត ឬដោយអចេតនា ដែលហួសពីការគ្រប់គ្រងរបស់យើងដែរ។ វេបសាយរបស់យើងអាចមានតំណភ្ជាប់ទៅកាន់វេបសាយផ្សេងទៀត។ យើងមិនទទួលខុសត្រូវចំពោះការអនុវត្តឯកជនភាព មាតិកា ឬសុវត្ថិភាពដែលប្រើប្រាស់ដោយវេបសាយផ្សេងទៀត ដែលមិនស្ថិតក្រោមវិសាលភាពនៃគោលការណ៍ឯកជនភាពនេះនោះទេ។ យើងណែនាំអ្នកឱ្យអានដោយប្រុងប្រយ័ត្ននូវគោលការណ៍ឯកជនភាពនៅលើវេបសាយទាំងនោះជាមុនសិន។

 

ការរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក

 

       យើងនឹងរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដរាបណាច្បាប់តម្រូវ ឬដរាបណាវាចាំបាច់ក្នុងការផ្ដល់ជូនអ្នកនូវសេវាកម្មណាមួយដែលបានស្នើសុំ ឬដើម្បីគោលបំណងផ្សេងទៀតដែលបានចែងក្នុងគោលការណ៍ឯកជនភាពនេះ។ លក្ខខណ្ឌជាក់លាក់ក្នុងការរក្សាទុកត្រូវបានចែងក្នុងលក្ខខណ្ឌឯកជនភាពនេះសម្រាប់គោលបំណងពាក់ព័ន្ធនីមួយៗ។ យើងនឹងអនុវត្តវិធីសាស្រ្តដែលសមស្របដើម្បី លុបចោលការកំណត់អត្តសញ្ញាណទិន្នន័យផ្ទាល់ខ្លួនដែលយើងកាន់កាប់ បើសិនជាវាមិនចាំបាច់សម្រាប់គោលបំណងណាមួយខាងលើ ឬបន្ទាប់ពីថ្ងៃផុតសុពលភាពនៃលក្ខខណ្ឌនៃការរក្សាទុកដែលយើងបានកំណត់។

 

Cookies

 

       ៦. Cookies មួយផ្នែកធំនៃព័ត៌មានដែលបានយោងនៅក្នុងគោលការណ៍ឯកជនភាពនេះត្រូវបានប្រមូលតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា Cookies និងបច្ចេកទេសស្រដៀងគ្នារបស់យើង។ Cookies គឺជាឯកសារដែលមានព័ត៌មានតិចតួចដែលត្រូវបានទាញយក ហើយអាចត្រូវបានរក្សាទុកនៅលើឧបករណ៍ប្រើប្រាស់របស់អ្នក ឧទាហរណ៍ កុំព្យូទ័រ ស្មាតហ្វូន ឬថេប្លេត។ បច្ចេកទេសដែលយើងប្រើដែលអាចស្រដៀងនឹង Cookies គឺការតាមដានភីកសែល ស្គ្រីបJava ស្លាក (tag ) និងបច្ចេកវិទ្យាតាមដានសកម្មភាពលើវេបសាយ (web beacons)។ Cookies និងបច្ចេកទេសស្រដៀងគ្នាទាំងនេះ ជួនកាលចាំបាច់ក្នុងការចងចាំការកំណត់គណនី ភាសា និងប្រទេសរបស់អ្នក ប៉ុន្តែក៏អាចឱ្យយើងវាស់វែង និងវិភាគឥរិយាបថរបស់អ្នកនៅលើវេបសាយរបស់យើង និងសម្រាប់បង្ហាញអ្នកនូវការផ្សាយពាណិជ្ជកម្មផ្ទាល់ខ្លួននៅលើវេបសាយរបស់យើង ឬនៅលើវេបសាយភាគីទី”៣”ផងដែរ។ នៅពេលចាំបាច់ អ្នកនឹងត្រូវបានស្នើសុំឱ្យមានការយល់ព្រមក្នុងការប្រើប្រាស់ Cookies របស់យើង។ ដើម្បីមើលព័ត៌មានបន្ថែមអំពី ខូគី ដែលយើងប្រើ និងរបៀបដែលយើងប្រើពួកវា សូមពិនិត្យមើលគោលការណ៍ ខូគីដាច់ដោយឡែករបស់យើង ដែលមាននៅផ្នែកខាងក្រោមនៃវេបសាយនេះផងដែរ។

 

បណ្ដាញសង្គម

 

អ្នកអាចជ្រើសរើសបណ្ដាញសង្គមដើម្បីចែករំលែកព័ត៌មាននៅលើវេបសាយរបស់យើងដូចជា ហ្វេសបុក, អ៊ីនស្ដាក្រាម, LinkedIn និង YouTube។ នេះមានន័យថាព័ត៌មានដែលអ្នកចែករំលែក រួមទាំងឈ្មោះ និងព័ត៌មានទាក់ទងផ្សេងៗ នឹងត្រូវបង្ហាញដល់អ្នកទស្សនាទំព័រផ្ទាល់ខ្លួនរបស់អ្នក។ យើងណែនាំឱ្យអ្នកអានគោលការណ៍ឯកជនភាពនៃភាគីបណ្ដាញសង្គម ដោយសារតែគោលការណ៍នោះអាចអនុវត្តលើការដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកបាន។

 

ឯកជនភាពកុមារ

 

វេបសាយនេះពុំត្រូវបានបង្កើតឡើងសម្រាប់បុគ្គលអាយុក្រោម ១៨ ឆ្នាំប្រើប្រាស់ឡើយ (ឬពុំទាន់គ្រប់អាយុស្របច្បាប់ដែលអាចទទួលទានផលិតផលរបស់យើងបាន)។ យើងពុំមានចេតនាប្រមូលទិន្នន័យផ្ទាល់ខ្លួនរបស់បុគ្គលអាយុក្រោម ១៨ឆ្នាំឡើយ។  

 

សិទ្ធិរបស់អ្នកក្នុងការប្រើប្រាស់ ការកែតម្រូវ ការលុប ការដាក់កំហិត និងការបម្លាស់ទីទិន្នន័យ

 

បើសិនទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក បានឬកំពុងស្ថិតនៅក្រោមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១០ (តទៅហៅកាត់ថា”ច្បាប់រដ្ឋធម្មនុញ្ញ”) និងច្បាប់រដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៧ (តទៅហៅកាត់ថា “ច្បាប់រដ្ឋប្បវេណី”) ឬច្បាប់នានាក្នុងប្រទេសរបស់អ្នកដែលមានតម្លៃស្មើនោះ អ្នកមានសិទ្ធិក្នុងការស្នើសុំប្រើប្រាស់ និងលុបទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក។ សិទ្ធិស្នើសុំដាក់កំហិតលើការប្រើប្រាស់ សិទ្ធិទទួលព័ត៌មានទូទៅនៃទិន្នន័យផ្ទាល់ខ្លួនដែលអ្នកបានផ្ដល់មកឱ្យពួកយើងក្នុងទម្រង់ជារចនាសម្ព័ន្ធ ដែលជាទូទៅត្រូវបានប្រើប្រាស់ និងទម្រង់ដែលម៉ាស៊ីនកុំព្យូទ័រអាចអានបាន។ អ្នកក៏មានសិទ្ធិក្នុងការដាក់ពាក្យបណ្ដឹងជាមួយអាជ្ញាធរការពារទិន្នន័យក្នុងតំបន់របស់អ្នកបានដែរ។ សិទ្ធិទាំងអស់របស់អ្នកត្រូវស្ថិតក្រោមច្បាប់ស្ដីពីការការពារទិន្នន័យ និងច្បាប់និងបទបញ្ញត្តិដែលមានតម្លៃស្មើផ្សេងទៀត និងស្ថិតក្រោមនីតិវិធីឯកជនភាព និងគោលការណ៍ណែនាំផ្សេងទៀតរបស់ ក្រុមហ៊ុន ហ៊ិននីគែន។ នៅពេលដែលអ្នកយល់ព្រមឱ្យពួកយើងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក អ្នកមានសិទ្ធិក្នុងការដកការយល់ព្រមរបស់អ្នកវិញ ដោយវាមិនមានប្រសិទ្ធភាពផ្នែកច្បាប់ទៅលើការប្រើប្រាស់ទិន្នន័យដែលពួកយើងបានប្រើមុនពេលអ្នកដកការយល់ព្រមឡើយ។ សូមចំណាំថា បើសិនជាអ្នកប្រើប្រាស់ (ដោយផ្នែកខ្លះ) នូវជម្រើសនិងសិទ្ធិរបស់អ្នកហើយ អ្នកមិនអាចប្រើប្រាស់សេវាកម្មរបស់វេបសាយរបស់យើង ទាំងស្រុង ឬផ្នែកខ្លះ ទៀតឡើយ។

 

សិទ្ធិក្នុងការជំទាស់

 

អ្នកក៏មានសិទ្ធិ ក្នុងកាលៈទេសៈជាក់លាក់ណាមួយ ដើម្បីតម្រូវឱ្យពួកយើងបញ្ឈប់ការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក ប៉ុន្តែនៅពេលដែលពួកយើងកំពុងតែទាញយកហេតុផលស្របច្បាប់ យើងនៅតែបន្តប្រើប្រាស់ទិន្នន័យរបស់អ្នក។ ប៉ុន្តែ អ្នកក៏មានសិទ្ធិក្នុងជំទាស់លើការប្រើប្រាស់ទិន្នន័យរបស់អ្នកសម្រាប់គោលបំណងធ្វើទីផ្សារដោយផ្ទាល់ រួមមានការចងក្រងព័ត៌មាន ហើយពួកយើងនឹងព្រមទទួលសំណើរបស់អ្នក។

 

ការធ្វើបច្ចុប្បន្នភាព

 

យើងនឹងពិនិត្យនិងធ្វើបច្ចុប្បន្នភាពគោលការណ៍ឯកជនភាពនេះឱ្យបានញឹកញាប់។ បើមានការផ្លាស់ប្ដូរក្នុងគោលការណ៍ឯកជនភាពនេះ យើងនឹងចេញផ្សាយនៅលើវេបសាយរបស់យើង និងតាមមធ្យោបាយប្រហាក់ប្រហែលផ្សេងទៀតដែលអាចទៅរួច ដើម្បីទាក់ទងទៅកាន់អ្នក។  

 

ទំនាក់ទំនង

 

បើអ្នកចង់ស្វែងយល់បន្ថែមអំពីសិទ្ធិរបស់អ្នកដូចដែលមានចែងខាងលើ បើសិនជាអ្នកមានចម្ងល់ ឬការជំទាស់អំពីគោលការណ៍ឯកជនភាព ឬអំពីការកាន់កាប់របស់ពួកយើងទៅលើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក សូមមេត្តាទាក់ទងមកពួកយើងតាមរយៈទម្រង់អេឡិចត្រូនិចនេះ។ អ្នកក៏មានសិទ្ធិប្ដឹងជំទាស់ទៅកាន់អាជ្ញាធរការពារទិន្នន័យនៅក្នុងតំបន់របស់អ្នកផងដែរ។ ​